សកម្មភាពចុះផ្សព្វផ្សាយនៅខេត្តស្វាយរៀង
ក្រោមកិច្ចសហការជាមួយនាយកសាលាតាមបណ្តាវិទ្យាល័យនៅខេត្តស្វាយរៀង ក្រុមការងារនៃមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. បានផ្តល់បទឧទ្ទេសនាមដល់សិស្សានុសិស្សនៅ វិទ្យាល័យហ៊ុន សែន ក្រោលគោ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត វិទ្យាល័យ ហ៊ុន សែន កំពង់ចក សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តស្វាយរៀង។
ដំណើរការចុះផ្សព្វផ្សាយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. (LDC) និងឧបត្ថម្ភដោយ ជំនួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ការសិក្សាស្វែងយល់អំពីដំណើការរបស់សាលាក្ដីខ្មែរក្រហមក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតនៅក្នុងអំឡុងរបបខ្មែរក្រហម ក៏ដូចជាការសិក្សាស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ដ្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងបញ្ជ្រាបព័ត៌មានអំពីកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (LDC) ដែលជាកន្លែងរក្សានូវកេរដំណែលរបស់សាលាក្តីខ្មែរក្រហមសម្រាប់ទុកជាប្រយោជន៍សាធារណជន៕
យើងអនុវត្តវិធានការណ៍ រក្សាគម្លាត ៣កុំ ៣ការពារ។ កម្មវិធីនេះឧបត្ថម្ភដោយ៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន។
Hun Sen Krol Ko High School
Hun Sen Kampong Chok High School
Svay Rieng Teacher Training Center and pedagogy
Bavet General and Technical High School