ពីថ្ងៃទី២៤ ដល់២៨ ខែមីនា ឆ្នាំ២០២៥ នេះ អនុប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពីការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈ ដែលរៀបចំដោយនាយកដ្ឋានបុគ្គលិក ជាមួយបណ្ដាមន្ត្រីរាជការប្រមាណ៥០រូបផ្សេងទៀត មកពីនាយកដ្ឋាននានានៃទីស្ដីការគណៈរដ្ឋមន្ត្រី។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់វប្បធម៌នវានុវត្តន៍ និងធ្វើទំនើបកម្មអភិបាលកិច្ចនៅកម្ពុជា ដើម្បីរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលផ្តោតលើគោលបំណងចម្បងចំនួនបី គឺ ៖ ទំនើបកម្មស្ថាប័ន និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ, ការពង្រឹងអន្តរទីភ្នាក់ងារ និងការសម្របសម្រួលឆ្លងវិស័យ, និងការកសាងសមត្ថភាពក្នុងអភិបាលកិច្ច និងនវានុវត្តន៍។
វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមក្នុងពិធីបើកនិងបិទពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងឯកឧត្ដមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគ្រូឧទ្ទេសផងដែរ៕
បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពីការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈ
បទបង្ហាញពី ម.ត.ឯ.ច.
សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)
អំពី ម.ត.ឯ.ច.