នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត នៅក្នុងវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល។ កម្មវិធីផ្សព្វផ្សាយចល័តនេះ មានគោលបំណងសំខាន់ៗក្នុងការផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញពីសមិទ្ធផល និងកេរដំណែលរបស់អ.វ.ត.ក., មុខងារសេសសល់របស់អ.វ.ត.ក. ក៏ដូចជាបើកឱកាសឲ្យសិស្សានុសិស្សមានលទ្ធភាពចូលអាន និងសិក្សាស្រាវជ្រាវធនធាននៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័តនេះផងដែរ។
នៅក្នុងរយៈពេលពេញមួយថ្ងៃនេះមានសិស្សានុសិស្សប្រមាណ៩០០នាក់បានចូលរួមសិក្សាស្វែងយល់ ក៏ដូចជាចូលរួមស្ដាប់ការធ្វើបទបង្ហាញ និងចូលសិក្សាស្រាវជ្រាវនៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័តនេះផងដែរ។
មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយមុខងារសេសសល់របស់អ.វ.ត.ក. ក្នុងការចូលរួមផ្សព្ធផ្សាយពីសមិទ្ធផលនានារបស់អ.វ.ត.ក. ទាំងនៅក្នុងមជ្ឈមណ្ឌលធនធានរួម, មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ក៏ដូចជាការងាររួមគ្នាមួយចំនួនទៀតផងដែរ៕